ព្រះត្រៃបិដក ភាគ ៥២

​មាន​វត្ថុជា​ទីស្រឡាញ់​ ​២​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ទុក្ខ​ ​២​ ​បុគ្គល​ណា​ ​មាន​វត្ថុជា​ទីស្រឡាញ់​ ​១​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ទុក្ខ​ ​១​ ​បុគ្គល​ណា​ ​មិន​មាន​វត្ថុជា​ទីស្រឡាញ់​ ​បុគ្គល​នោះ​ ​ក៏​មិន​មាន​សេចក្តី​ទុក្ខ​សោះ​ដែរ​ ​តថាគត​ ​ទើប​ពោល​ថា​ ​បុគ្គល​ទាំងនោះ​ ​ជា​អ្នក​មិន​មាន​សោក​ ​ជា​បុគ្គល​ប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​ជា​អ្នក​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​សេចក្តី​សោក​ក្តី​ ​សេចក្តី​ខ្សឹកខ្សួល​ក្តី​ណាមួយ​ ​ឬ​សេចក្តី​ទុក្ខ​ជាច្រើន​យ៉ាង​ ​ក្នុង​លោក​ ​ធម៌​ទាំង​នុ៎ះ​ ​រមែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​សត្វ​ ​និង​សង្ខារ​ជាទីស្រឡាញ់​ ​កាលបើ​មិន​មាន​សត្វ​ ​និង​សង្ខារ​ជាទីស្រឡាញ់​ ​ធម៌​ទាំង​នុ៎ះ​ ​ក៏​រមែង​មិន​មាន​។​ ​ព្រោះហេតុនោះ​ឯង​ ​បុគ្គល​ណា​ ​មិន​មាន​សត្វ​ ​និង​សង្ខារ​ជាទីស្រឡាញ់​ ​ក្នុង​លោក​ណាមួយ​ទេ​ ​បុគ្គល​នោះ​ ​ទើប​មាន​សេចក្តី​សុខ​ ​ប្រាសចាក​សេចក្តី​សោក​ ​ព្រោះថា​ ​បុគ្គល​ប្រាថ្នា​សេចក្តី​មិន​សោក​ ​និង​ការប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​មិន​គប្បី​ធ្វើ​សត្វ​ ​និង​សង្ខារ​ឲ្យ​ជាទីស្រឡាញ់​ ​ក្នុង​លោក​ណាមួយ​ឡើយ​។​ ​សូត្រ​ ​ទី៨​។​

 [​១៧៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុ​វន​ ​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636865134571083965
ទៅកាន់ទំព័រ៖