ព្រះត្រៃបិដក ភាគ ៥២

​ចូលកាន់​តេជោធាតុ​ ​ចេញ​ហើយ​បរិនិព្វាន​ ​សរីរៈ​ ​ក៏​បណ្តាល​ភ្លើង​ឆាបឆេះ​ ​ទាំង​ផែះ​ក៏​មិន​ប្រាកដ​ ​កំទេច​ធាតុ​ ​ក៏​មិន​ប្រាកដ​ ​យ៉ាងនោះ​ដែរ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​រាងកាយ​ ​(​របស់​ទព្វ​មល្ល​បុត្ត​)​ ​បែកធ្លាយ​ហើយ​ ​សញ្ញា​ក៏​រលត់​ ​វេទនា​ ​ទាំងអស់​ក៏​ត្រជាក់​ ​សង្ខារធម៌​ទាំងឡាយ​ ​ក៏​ស្ងប់​រម្ងាប់​ ​វិញ្ញាណ​ក៏​ដល់​នូវ​សេចក្តី​វិនាស​។​ ​សូត្រ​ ​ទី៩​។​

 [​១៧៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ទព្វ​មល្ល​បុត្ត​ហោះ​ទៅ​ឯអាកាស​ ​អង្គុយពែនភ្នែន​ ​ក្នុង​អាកាស​ដ៏​ស្រឡះ​ ​ចូលកាន់​តេជោធាតុ​ ​ចេញ​ហើយ​ ​បរិនិព្វាន​ ​សរីរៈ​ ​បណ្តាល​ភ្លើង​ឆាបឆេះ​ ​ទាំង​ផែះ​ក៏​មិន​ប្រាកដ​ ​កំទេច​ធាតុ​ក៏​មិន​ប្រាកដ​ ​ដូច​សប្បិ​ ​ឬ​ប្រេង​ ​កាលបើ​ភ្លើង​ឆាបឆេះ​ ​ទាំង​ផែះ​ក៏​មិន​ប្រាកដ​ ​កំទេច​ក៏​មិន​ប្រាកដ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ទព្វ​មល្ល​បុត្ត​ ​ ​ហោះ​ទៅ​ឯអាកាស​ ​
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636865135067412353
ទៅកាន់ទំព័រ៖