ព្រះត្រៃបិដក ភាគ ៥២

​ភិក្ខុ​ពាល​ ​តែង​មាន​សេចក្តី​ត្រិះរិះ​ថា​ ​គ្រហស្ថ​ ​និង​បព្វជិត​ទាំង​ ​២​ ​ពួក​ ​ចូរ​សំគាល់​នូវ​កិច្ច​ដែល​មនុស្សដទៃ​ធ្វើ​ហើយ​ ​ថា​ជា​កិច្ច​របស់​អញ​វិញ​ ​អំណាច​ដ៏​ក្រៃលែង​របស់​អញ​ ​ចូរ​មាន​ក្នុង​កិច្ច​តូច​ ​ធំ​ ​ណាៗ​មួយ​ ​(​កាលបើ​យ៉ាងនេះ​)​ ​ឫស្យា​ ​និង​មានះ​ ​រមែង​ចំរើន​។​
 បដិបទា​ ​អាស្រ័យ​នូវ​លាភ​ផ្សេង​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ផ្សេង​ ​ភិក្ខុ​ជា​សាវ័ក​របស់​ព្រះពុទ្ធ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នុ៎ះ​យ៉ាងនេះ​ហើយ​ ​មិន​គួរ​ត្រេកអរ​ចំពោះ​សក្ការៈ​ឡើយ​ ​គប្បី​ញ៉ាំង​វិវេក​ឲ្យ​ចំរើន​ដោយលំដាប់​។​

​ចប់​ ​ពាល​វគ្គ​ ​ទី៥​។​


​ធម្មបទគាថា​ ​បណ្ឌិត​វគ្គ​ ​ទី៦​ ​


 ​[​១៦​]​ ​បុគ្គល​គួរ​ឃើញ​នូវ​អ្នកប្រាជ្ញ​ណា​ ​ដែល​ជា​អ្នកពោល​សង្កត់សង្កិន​ ​ចង្អុល​ប្រាប់​ទោស​ ​ថា​ដូចជា​បុគ្គល​អ្នក​ប្រាប់​កំណប់ទ្រព្យ​ឲ្យ​ដូច្នោះ​ ​គួរ​គប់​អ្នកប្រាជ្ញ​បែប​នោះ​ ​(​ព្រោះថា​)​ ​កាល​បុគ្គល​គប់​អ្នកប្រាជ្ញ​បែប​នោះ​ហើយ​ ​រមែង​មាន​សេចក្តី​គាប់ប្រសើរ​ ​ឥតមាន​ទោស​ដ៏​លាមក​ឡើយ​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636864800839255596
ទៅកាន់ទំព័រ៖