ព្រះត្រៃបិដក ភាគ ៥២
ជន (អ្នកស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រព ដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម។
ចប់ អរហន្តវគ្គ ទី៧។
ធម្មបទគាថា សហស្សវគ្គ ទី៨
[១៨] បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ វាចានោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទមានប្រយោជន៍ណាហើយ រមែងស្ងប់រម្ងាប់បាន បទមានប្រយោជន៍នោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង។
បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថានោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទនៃគាថាណាហើយ រមែងស្ងប់រម្ងាប់បាន បទនៃគាថានោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង។
ID: 636864803733621144
ទៅកាន់ទំព័រ៖