ព្រះត្រៃបិដក ភាគ ៥២

 ​បុគ្គល​ទៅ​ឰដ៏​អាកាស​ ​ក្នុង​កណ្តាល​សមុទ្រ​ ​កាន់​ចន្លោះ​នៃ​ភ្នំ​ទាំងឡាយ​ ​ក៏​មិន​រួចចាក​សេចក្តី​ស្លាប់​បាន​ ​ព្រោះ​ប្រទេស​លើ​ផែនដី​ ​ដែល​បុគ្គល​ឋិតនៅ​ហើយ​ ​សេចក្តី​ស្លាប់​ ​គ្រប​សង្កត់​មិនបាន​នោះ​ ​មិនដែល​មាន​ឡើយ​។​

​ចប់​ ​បាប​វគ្គ​ ​ទី៩​។​ ​


​ធម្មបទគាថា​ ​ទណ្ឌ​វគ្គ​ ​ទី១០​


 [​២០​]​ ​សត្វ​ទាំងឡាយ​គ្រប់​ប្រាណ​ ​តែង​តក់ស្លុត​នឹង​អាជ្ញា​ ​សត្វ​ទាំងឡាយ​ ​តែង​ខ្លាច​ចំពោះ​សេចក្តី​ស្លាប់​គ្រប់​ ​ៗ​ ​រូប​ ​បុគ្គល​គួរ​ធ្វើខ្លួន​ឲ្យ​ជា​ឧបមា​ ​ហើយ​មិន​គួរ​ប្រហារ​ ​ដោយខ្លួនឯង​ ​មិន​គួរ​ប្រើ​គេ​ឲ្យ​ប្រហារ​ឡើយ​។​ ​
 សត្វ​ទាំងឡាយ​គ្រប់​ប្រាណ​ ​តែង​តក់ស្លុត​នឹង​អាជ្ញា​ ​(​ព្រោះថា​)​ ​ជីវិត​ជាទីស្រឡាញ់​របស់​សត្វ​ទាំងពួង​ ​បុគ្គល​ធ្វើខ្លួន​ឲ្យ​ជា​ឧបមា​ ​ហើយ​មិន​គួរ​ប្រហារ​ ​ដោយ​ខ្លូន​ឯង​ ​មិន​គួរ​ប្រើ​គេ​ឲ្យ​ប្រហារ​ឡើយ​។​
 ជន​ណា​ ​ស្វែងរក​សេចក្តី​សុខ​ដើម្បី​ខ្លួន​ ​តែ​បៀតបៀន​សត្វ​ទាំងឡាយ​ ​ដែល​ប្រាថ្នា​សេចក្តី​សុខ​ ​ដោយ​អាជ្ញា​ ​ជន​នោះ​លះលោក​នេះ​ទៅ​ហើយ​ ​នឹង​មិនបាន​សេចក្តី​សុខ​ឡើយ​។​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636864806253285261
ទៅកាន់ទំព័រ៖