ព្រះត្រៃបិដក ភាគ ៥២

 បុគ្គល​ ​កុំ​គប្បី​ធ្វើ​ប្រយោជន៍​ខ្លួន​ឲ្យ​វិនាស​ ​ព្រោះ​ប្រយោជន៍​របស់​អ្នកដទៃ​ ​សូម្បី​ច្រើន​ ​បើ​ដឹង​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​ហើយ​ ​គប្បី​ខ្វល់ខ្វាយ​ក្នុង​ប្រយោជន៍​របស់​ខ្លួន​(​នោះ​)​។​

​ចប់​ ​អត្ត​វគ្គ​ ​ទី១២​។​


​ធម្មបទគាថា​ ​លោក​វគ្គ​ ​ទី១៣​


 [​២៣​]​ ​បុគ្គល​ ​មិន​គួរ​សេព​ធម៌​ថោកទាប​(​១​)​ ​មិន​គួរ​នៅ​ដោយ​សេចក្តី​ប្រមាទ​ ​មិន​គួរ​សេព​មិច្ឆាទិដ្ឋិ​ ​មិន​គួរ​ជា​មនុស្ស​ចង្អៀត​លោក​។​ ​
 បុគ្គល​ ​មិន​គួរ​ប្រមាទ​ ​ក្នុង​ដុំ​បាយ​ ​ដែល​ខ្លួន​គប្បី​ក្រោក​ឡើង​ទទួល​ ​គប្បី​ប្រព្រឹត្ត​ធម៌​(​២​)​ ​ឲ្យ​សុចរិត​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ជាប្រក្រតី​ ​រមែង​ដេក​ជា​សុខ​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​។​
​(​១​)​ ​កាមគុណ​ ​៥​ ​ឈ្មោះថា​ ​ធម៌​ថោកទាប​ ​ព្រោះ​ជា​ធម៌​សម្រាប់​ជន​ថោកទាប​ ​រាប់​តាំង​អំពី​ឱដ្ឋ​ ​និង​គោ​ជាដើម​ ​គប្បី​សេព​ ​ទាំង​ជា​ធម៌​នាំ​សត្វ​ទៅ​កើត​ក្នុង​ទី​ទាប​ ​មាន​នរក​ ​ជាដើម​។​ ​(​២​)​ ​សំដៅយក​ភិក្ខា​ចរិយ​ធម៌​។​ ​ការ​លះបង់​អនេសនៈ​ ​ដើរទៅ​បិណ្ឌបាត​ ​តាមលំដាប់​ច្រកល្ហក​ ​ឈ្មោះថា​ ​ភិក្ខា​ចរិយ​ធម៌​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636864809945156424
ទៅកាន់ទំព័រ៖