ព្រះត្រៃបិដក ភាគ ៥២

 បុគ្គល​គប្បី​រក្សា​នូវ​ការ​កម្រើក​កាយ​ ​គប្បី​សង្រួមកាយ​ ​គប្បី​លះបង់​កាយទុច្ចរិត​ ​គប្បី​ប្រព្រឹត្ត​កាយសុចរិត​ ​គប្បី​រក្សា​នូវ​ការ​កម្រើក​វាចា​ ​គប្បី​សង្រួម​វាចា​ ​គប្បី​លះបង់​វចីទុច្ចរិត​ ​គប្បី​ប្រព្រឹត្ត​វចីសុចរិត​ ​គប្បី​រក្សា​នូវ​ការ​កម្រើកចិត្ត​ ​គប្បី​សង្រួមចិត្ត​ ​គប្បី​លះបង់​មនោ​ទុច្ចរិត​ ​គប្បី​ប្រព្រឹត្ត​មនោសុចរិត​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បាន​សង្រួមកាយ​ ​សង្រួម​វាចា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បាន​សង្រួមចិត្ត​ហើយ​ ​លោក​ទាំងនោះ​ឯង​ ​ឈ្មោះថា​ ​សង្រួម​ហើយដោយ​ប្រពៃ​។​ ​

​ចប់​ ​កោ​ធ​វគ្គ​ ​ទី១៧​។​


​ធម្មបទគាថា​ ​មល​វគ្គ​ ​ទី១៨​


 [​២៨​]​ ​ឥឡូវនេះ​ ​ខ្លួន​អ្នក​ដូច​ស្លឹកឈើ​ទុំ​ហើយ​ ​ទាំង​ពួក​បុរស​របស់​យមរាជ​(​១​)​ ​ប្រាកដ​ដល់​អ្នក​ហើយ​ ​ខ្លួន​អ្នក​ ​តាំងនៅ​ក្នុង​មាត់​សេចក្តី​វិនាស​ ​សូម្បី​ស្បៀង​ ​គឺ​កុសល​របស់​អ្នក​ ​ក៏​មិនទាន់​មាន​ឡើយ​។​
​(​១​)​ ​អ្នកបម្រើ​ស្តេច​យមៈ​ ​តែ​ពាក្យ​នេះ​ ​សំដៅយក​សេចក្តី​ស្លាប់​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636864817032241782
ទៅកាន់ទំព័រ៖