ព្រះត្រៃបិដក ភាគ ៥២

 ​សត្វ​ទាំងឡាយ​ ​ដែល​ប្រកាន់​សម្មាទិដ្ឋិ​ ​ដឹង​របស់​មានទោស​ ​ថា​ជា​របស់​មានទោស​ផង​ ​ដឹង​របស់​មិន​មានទោស​ ​ថា​ជា​របស់​មិន​មានទោស​ផង​ ​សត្វ​ទាំងនោះ​ ​តែង​ទៅកាន់​សុគតិ​។​

​ចប់​ ​និរយ​វគ្គ​ ​ទី២២​។​ ​


​ធម្មបទគាថា​ ​នាគ​វគ្គ​ ​ទី២៣​ ​


 ​[​៣៣​]​ ​តថាគត​នឹង​អត់ទ្រាំ​ពាក្យ​ល្មើស​ ​ដូច​ដំរី​ ​កាល​អត់ទ្រាំ​ចំពោះ​ព្រួញ​ ​ដែល​របូត​ចេញ​អំពី​ធ្នូ​ ​ក្នុង​សង្គ្រាម​ដូច្នោះ​ ​ព្រោះថា​ ​ជន​ទ្រុស្តសីល​ ​មាន​ច្រើន​នាក់​។​ ​ពួក​ជន​តែង​នាំ​វាហនៈ​ ​ដែល​ទូន្មាន​ហើយ​ ​ទៅកាន់​ទីប្រជុំ​ ​ព្រះរាជា​ ​តែង​ស្តេច​ឡើង​កាន់​វាហនៈ​ ​ដែល​ទូន្មាន​ហើយ​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​មនុស្ស​ណា​ ​អត់សង្កត់​នឹង​ពាក្យ​ល្មើស​បាន​ ​មនុស្ស​នោះ​ ​ជា​អ្នកមាន​ខ្លួន​ទូន្មាន​ហើយ​ ​ឈ្មោះថា​ ​បុគ្គល​ប្រសើរ​បំផុត​។​ ​ពួក​សេះ​អស្សតរ​ក្តី​ ​សេះ​អាជានេយ្យ​ក្តី​ ​សេះ​សិន្ធព​ក្តី​ ​ដំរី​កុញ្ជរ​ដ៏​ប្រសើរ​ក្តី​ ​ដែល​បុគ្គល​ប្រៀនប្រដៅ​បាន​បទ​ហើយ​ ​រាប់ថាជា​សត្វ​ប្រសើរ​ ​បុគ្គល​ដែល​មានខ្លួន​ទូន្មាន​បាន​បទ​ហើយ​ ​ប្រសើរ​ជាង​សត្វ​ទាំងអស់​នោះ​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636865039182728063
ទៅកាន់ទំព័រ៖