ព្រះត្រៃបិដក ភាគ ៥២

 ​កាលបើ​សេចក្តី​ត្រូវការ​ ​កើតឡើង​ហើយ​ ​សំឡាញ់​ទាំងឡាយ​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​សេចក្តី​ត្រេកអរ​ដោយ​បច្ច័យ​ ​តាម​មាន​តាម​បាន​ ​ជាហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​បុណ្យ​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​ក្នុង​កាល​ទៀប​ក្ស័យជីវិត​ ​ការ​លះបង់​ទុក្ខ​ទាំងអស់​បាន​ ​ជាហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​។​
 សេចក្តី​ប្រតិបត្តិ​ល្អ​ក្នុង​មាតា​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ក្នុង​លោក​ ​មួយទៀត​ ​សេចក្តី​ប្រតិបត្តិ​ល្អ​ក្នុង​បិតា​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​សេចក្តី​ប្រតិបត្តិ​ល្អ​ក្នុង​សមណៈ​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ក្នុង​លោក​ ​មួយទៀត​ ​សេចក្តី​ប្រតិបត្តិ​ល្អ​ ​ក្នុង​ព្រាហ្មណ៍​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​សីល​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​ដរាបដល់​ចាស់​ ​សទ្ធា​ដែល​បុគ្គល​តម្កល់​ស៊ប់​ហើយ​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​ការបាន​ប្រាជ្ញា​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​ការ​មិន​ធ្វើបាប​ទាំងឡាយ​ ​នាំ​សេចក្តី​សុខ​មក​ឲ្យ​។​

​ចប់​ ​នាគ​វគ្គ​ ​ទី២៣​។​ ​


​ធម្មបទគាថា​ ​តណ្ហា​វគ្គ​ ​ទី២៤​ ​


 [​៣៤​]​ ​តណ្ហា​ ​តែង​ចំរើន​ដល់​មនុស្ស​អ្នកមាន​ការប្រព្រឹត្តិ​ ​ដោយ​សេចក្តី​ប្រមាទ​ជាប្រក្រតី​ ​ដូច​វល្លិ​ ​រួបរឹត​ដើមឈើ​ហើយ​ ​ចំរើន​ឡើង​ ​បុគ្គល​នោះ​ ​តែង​ស្ទុះ​ទៅកាន់​ភព​តូច​ភព​ធំ​ដូច​ស្វា​ ​កាល​ប្រាថ្នា​ផ្លែឈើ​ ​លោត​ទៅ​ក្នុង​ព្រៃ​ ​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636865040245658859
ទៅកាន់ទំព័រ៖