ព្រះត្រៃបិដក ភាគ ៥២

​ធម្មបទគាថា​ ​ភិក្ខុ​វគ្គ​ ​ទី២៥​ ​


 [​៣៥​]​ ​ការ​សង្រួម​ភ្នែក​ប្រពៃ​ ​ការ​សង្រួម​ត្រចៀក​ប្រពៃ​ ​ការ​សង្រួម​ច្រមុះ​ប្រពៃ​ ​ការ​សង្រួម​អណ្តាត​ប្រពៃ​ ​ការ​សង្រួមកាយ​ប្រពៃ​ ​ការ​សង្រួម​វាចា​ប្រពៃ​ ​ការ​សង្រួមចិត្ត​ប្រពៃ​ ​ការ​សង្រួម​ទាំងអស់​ប្រពៃ​ ​ភិក្ខុ​សង្រួម​ហើយ​ក្នុង​ទ្វារ​ទាំងអស់​ ​តែង​រួច​ស្រឡះ​ចាក​ទុក្ខ​ទាំងពួង​បាន​។​ ​
 ជន​ណា​ ​សង្រួម​ដៃ​ ​សង្រួម​ជើង​ ​សង្រួម​វាចា​ ​សង្រួម​អត្តភាព​ជា​អ្នក​ត្រេកអរ​ក្នុង​ការ​ចំរើន​កម្មដ្ឋាន​ដែល​មាន​ក្នុង​ខ្លួន​ ​ជា​អ្នកមាន​ចិត្ត​តម្កល់​មាំ​ ​ជា​អ្នក​នៅ​ឯកឯង​ ​តែង​មានចិត្ត​ត្រេកអរ​ក្នុង​ធម៌​ ​បណ្ឌិត​ទាំងឡាយ​ហៅ​ជន​នោះ​ថា​ ​ភិក្ខុ​។​ ​
 ភិក្ខុ​ណា​ ​សង្រួម​មាត់​ ​ជា​អ្នកពោល​ដោយ​បញ្ញា​ ​មានចិត្ត​មិន​រាយមាយ​ ​សំដែង​អត្ថ​ផង​ ​ធម៌​ផង​បាន​ ​ភាសិត​របស់​ភិក្ខុ​នោះ​ទើប​ឈ្មោះថា​ពីរោះ​។​
 ភិក្ខុ​មានធម៌​ជាទី​ត្រេកអរ​ ​ត្រេកអរ​ហើយ​ក្នុង​ធម៌​ ​ពិចារណា​ធម៌​ ​រឭក​ធម៌​រឿយ​ ​ៗ​ ​រមែង​មិន​សាបសូន្យ​ចាក​ព្រះ​សទ្ធម្ម​ឡើយ​។​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636865043039388651
ទៅកាន់ទំព័រ៖