ព្រះត្រៃបិដក ភាគ ៥៣

សុត្តន្ត​បិដក​
​ខុទ្ទកនិកាយ​ ​ឥតិ​វុត្ត​កៈ​
​ទុតិយភាគ​


​សូម​នមស្ការ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​

​ឯក​និបាត​ ​បឋម​វគ្គ​

 ​[​១​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូល​លះបង់​ធម៌​ ​១​ ​ចេញ​ ​តថាគត​ជា​អ្នកធានា​ ​ដើម្បីឲ្យ​អ្នក​ទាំងឡាយ​ ​ជា​អនាគាមី​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ធម៌​ ​១​ ​គឺ​ ​លោភៈ​ ​តថាគត​ជា​អ្នកធានា​ដើម្បីឲ្យ​អ្នក​ទាំងឡាយ​ ​ជា​អនាគាមី​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ក្នុង​សូត្រ​នោះ​ថា​
​សត្វ​ទាំងឡាយ​ល្មោភ​ហើយ​ព្រោះ​លោភៈ​ណា​ ​តែង​ទៅកាន់​ទុគ្គតិ​ ​សត្វ​ទាំងឡាយ​អ្នក​ឃើញច្បាស់​ ​ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ​ ​រមែង​លះបង់​លោភៈ​នោះ​បាន​ ​លុះ​លះបង់​បាន​ហើយ​ ​មិន​ត្រឡប់​មកកាន់​លោក​នេះ​ទៀត​ក្នុង​កាលណា​ឡើយ​។​
ទំព័រទី ១ | បន្ទាប់
ID: 636865266866990858
ទៅកាន់ទំព័រ៖