ព្រះត្រៃបិដក ភាគ ៥៣
ឥតិវុត្តកៈ ឯកនិបាត ទុតិយវគ្គ
[១១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវមោហៈ មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់នូវមោហៈនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវមោហៈ ញុំាងចិត្តឲ្យនឿយណាយ លះបង់នូវមោហៈនោះបាន ទើបគួរនឹងអស់ទុក្ខ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មោហៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
[១២] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវសេចក្ដីក្រោធ មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់នូវសេចក្ដីក្រោធនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ
ID: 636865270262615076
ទៅកាន់ទំព័រ៖