ព្រះត្រៃបិដក ភាគ ៥៣

​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​សំឡេង​ទេវតា​ក្នុង​ទេវលោក​ទាំងឡាយ​ ​តែង​លាន់ឮ​ឡើង​ថា​ ​អរិយសាវ័ក​នុ៎ះ​ ​ឈ្នះ​សង្រ្គាម​ហើយ​ ​ឈ្នះ​រាប​ ​គ្រប​សង្កត់​នូវ​កំពូល​នៃ​សង្រ្គាម​នោះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​សំឡេង​ទេវតា​ទី​ ​៣​ ​ក្នុង​ទេវលោក​ទាំងឡាយ​ ​តែង​លាន់ឮ​ឡើង​ ​ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំឡេង​នៃ​ទេវតា​ក្នុង​ទេវលោក​ទាំងឡាយ​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​ ​តែង​លាន់ឮ​ឡើង​ ​ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ​។​ ​
​ពួក​ទេវតា​ ​បានឃើញ​សាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ​ ​ដែល​ឈ្នះ​សង្រ្គាម​ហើយ​ ​លោក​មានគុណ​ដ៏​ធំ​ ​ប្រាសចាក​សេចក្ដី​កោតញញើត​ ​ទើប​នមស្ការ​ថា​ ​បពិត្រ​បុរស​អ​ជា​នេយ្យ​ ​អ្នកណា​ ​បាន​បង្រ្កាប​សង្គ្រាម​ ​ដែលគេ​ឈ្នះ​បាន​ដោយ​កម្រ​ ​បាន​ឈ្នះ​សេនា​នៃ​មច្ចុ​ ​ដែល​បុគ្គល​ដទៃ​មិន​អាច​ឃាត់ខាំង​បាន​ ​ដោយ​វិមោក្ខ​ ​ខ្ញុំ​សូម​នមស្ការ​អ្នកនោះ​ ​ព្រោះហេតុនោះ​ ​ពួក​ទេវតា​ ​តែង​នមស្ការ​នូវ​សាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ​នុ៎ះ​ ​ដែល​មាន​សេចក្ដីប្រាថ្នា​ ​សម្រេច​ហើយ​ ​សាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ​ ​គប្បី​ដល់​នូវ​អំណាច​នៃ​មច្ចុ​ទៀត​ ​ដោយហេតុ​ណា​ ​ពួក​ទេវតា​ ​មិនឃើញ​ហេតុ​នោះ​ ​របស់​សាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ​នោះ​ឡើយ​។​ ​សូត្រ​ ​ទី៣​។​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636865441851939424
ទៅកាន់ទំព័រ៖