ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការបាន​នូវ​សទ្ធា​នេះឯង​ ​ហៅថា​ ​លាភ​ដែល​បាន​ដោយ​ងាយ​របស់​ទេវតា​ទាំងឡាយ​ ​ឯ​សទ្ធា​របស់​គេ​នោះ​ ​ជា​សទ្ធា​ខ្ជាប់ខ្ជួន​ ​កើតជា​ឫសគល់​តាំងនៅ​មាំមួន​ ​ដែល​បុគ្គល​ណាមួយ​ ​ទោះជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឬ​ទេវតា​ ​ឬ​មារ​ ​ឬ​ព្រហ្ម​ ​ក្នុង​លោក​ ​មិន​អាច​នឹង​នាំ​យក​ទៅ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការតាំងនៅ​មាំ​ ​នៃ​សទ្ធា​នេះឯង​ ​ហៅថា​ ​ការតាំងនៅ​ដោយ​ប្រពៃ​ ​របស់​ទេវតា​ទាំងឡាយ​។​
​ទេវតា​ច្យុត​ចាក​ពួក​ទេវតា​ ​ព្រោះ​អស់​ទៅ​នៃ​អាយុ​ ​ក្នុង​កាលណា​ ​សំឡេង​ ​៣​ ​យ៉ាង​ ​របស់​ពួក​ទេវតា​ ​កាល​អនុមោទនា​ ​តែង​លាន់ឮ​ឡើង​ ​(​ក្នុង​កាលនោះ​)​ ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សូមអ្នក​ច្យុត​អំពី​ទេវលោក​នេះ​ ​ទៅកាន់​សុគតិ​ ​ជាមួយនឹង​ពួក​មនុស្ស​ចុះ​ ​លុះ​អ្នក​បាន​កើតជា​មនុស្ស​ហើយ​ ​សូមឲ្យ​បាន​នូវ​សទ្ធា​ដ៏​ប្រសើរ​ ​ក្នុង​ព្រះ​សទ្ធម្ម​ចុះ​ ​ក៏​សទ្ធា​របស់​អ្នកនោះ​ ​ជា​សទ្ធា​ខ្ជាប់ខ្ជួន​ ​ដែល​បាន​ជា​ឫសគល់​ ​តាំងនៅ​មាំមួន​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយដោយ​ប្រពៃ​ ​ដែល​បុគ្គល​ណាមួយ​ ​មិន​អាច​នាំ​យក​ទៅ​បាន​ ​ដរាប​អស់ជីវិត​។​ ​អ្នក​ត្រូវ​លះ​កាយទុច្ចរិត​ផង​ ​លះ​វចីទុច្ចរិត​ផង​ ​លះ​មនោ​ទុច្ចរិត​ផង​ ​លះ​អំពើ​ដទៃ​ ​ដែល​ប្រកបដោយ​ទោស​ផង​ ​ធ្វើកុសល​ដោយ​កាយ​ ​ធ្វើកុសល​ដោយ​វាចា​ ​ធ្វើកុសល​ដោយចិត្ត​ឲ្យ​ច្រើន​ ​ប្រមាណ​មិនបាន​ ​បរិសុទ្ធ​ ​មិន​មាន​គ្រឿង​សៅហ្មង​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636865442301775153
ទៅកាន់ទំព័រ៖