ព្រះត្រៃបិដក ភាគ ៥៣

​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សាវ័ក​របស់​ព្រះ​សាស្តា​នោះ​ ​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ ​គឺ​ខន្ធ​ ​៥​ ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​មាន​កិលេស​ជា​គ្រឿង​ប្រកប​សត្វ​ទុក​ក្នុង​ភព​អស់រលីង​ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​សាវ័ក​នោះ​ ​តែង​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​មាន​លំអ​បទ​កណ្តាល​ ​មាន​លំអ​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​បុគ្គល​ទី​ ​២​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​សាវ័ក​របស់​ព្រះ​សាស្តា​នោះ​ ​ជា​សេក្ខបុគ្គល​ ​កំពុង​ប្រតិបត្តិ​ ​ជា​ពហុស្សូត​ ​បរិបូណ៌​ដោយ​សីល​ ​និង​វត្ត​ ​សាវ័ក​នោះ​ ​តែង​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​មាន​លំអ​បទ​កណ្តាល​ ​មាន​លំអ​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ប្រកាស​ព្រហ្ម​ចរិ​ធម៌​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636865442832095486
ទៅកាន់ទំព័រ៖