ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​បុគ្គល​ទី​ ​៣​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​កើតឡើង​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣​ ​ពួក​នេះឯង​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
​ព្រះ​សាស្តា​ ​ព្រះអង្គ​ស្វែងរក​គុណ​ដ៏​ធំ​ ​ជា​បុគ្គល​ទី​ ​១​ ​ក្នុង​លោក​ ​សាវ័ក​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​សាស្តា​នោះ​ ​មានខ្លួន​អប់រំ​ហើយ​ ​(​ជា​បុគ្គល​ទី​ ​២​)​ ​មួយទៀត​ ​សាវ័ក​ដទៃ​ ​ជា​សេក្ខបុគ្គល​ ​កំពុង​ប្រតិបត្តិ​ ​ជា​ពហុស្សូត​ ​បរិបូណ៌​ដោយ​សីល​ ​និង​វត្ត​ ​(​ជា​បុគ្គល​ទី​ ​៣​)​។​ ​បុគ្គល​ ​៣​ ​ពួក​នេះ​ ​ប្រសើរ​ជាង​ទេវតា​ ​និង​មនុស្ស​ ​លោក​ជា​អ្នកធ្វើ​ពន្លឺ​ ​គឺ​ធម៌​ ​សំដែង​ឡើង​នូវ​ធម៌​ ​គឺ​ចតុរារិយសច្ច​ ​បាន​បើកទ្វារ​នៃ​ព្រះ​អមត​និព្វាន​ ​លោក​ទាំងនោះ​ ​តែង​ញុំាង​ជន​ច្រើន​នាក់​ឲ្យ​រួចចាក​យោ​គៈ​បាន​។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636865443100880860
ទៅកាន់ទំព័រ៖