ព្រះត្រៃបិដក ភាគ ៥៣

 ​[​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុសល​វិតក្កៈ​ ​៣​ ​យ៉ាងនេះ​ ​មិន​ធ្វើឲ្យ​ងងឹត​ ​ធ្វើឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​ចំរើន​ ​មិនមែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​។​ ​កុសល​វិតក្កៈ​ ​៣​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​ ​នេ​ក្ខម្ម​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ការ​ចេញ​ចាក​កាម​)​ ​មិន​ធ្វើឲ្យ​ងងឹត​ ​ធ្វើឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​ចំរើន​ ​មិនមែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្យាបាទ​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​មិន​ប្រកបដោយ​ព្យាបាទ​)​ ​មិន​ធ្វើឲ្យ​ងងឹត​ ​ធ្វើឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​ចំរើន​ ​មិនមែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អវិហឹសា​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​មិន​ប្រកបដោយ​ការបៀតបៀន​)​ ​មិន​ធ្វើឲ្យ​ងងឹត​ ​ធ្វើឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​ចំរើន​ ​មិនមែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុសល​វិតក្កៈ​ ​៣​ ​យ៉ាងនេះ​ឯង​ ​មិន​ធ្វើឲ្យ​ងងឹត​ ​ធ្វើឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​ចំរើន​ ​មិនមែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636865444066376083
ទៅកាន់ទំព័រ៖