ព្រះត្រៃបិដក ភាគ ៥៣
បុគ្គលគប្បីត្រិះរិះនូវកុសលវិតក្កៈទាំង ៣ ម្យ៉ាងទៀត គប្បីលះបង់នូវអកុសលវិតក្កៈទាំង ៣ ចេញ បុគ្គលនោះឈ្មោះថា រម្ងាប់ នូវវិតក្កៈ និងវិចារៈបាន ដូចទឹកភ្លៀង កាលរម្ងាប់ធូលី ដែលតាំងឡើងដូច្នោះដែរ បុគ្គលនោះ មានចិត្តជាគ្រឿងរម្ងាប់វិតក្កៈ ឈ្មោះថា បានដល់ដោយប្រពៃនូវសន្តិបទ គឺព្រះនិព្វាន ក្នុងបច្ចុប្បន្ននេះឯង។ សូត្រ ទី៨។
[៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង នេះមាន ៣ យ៉ាង។ ធម៌ ៣ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ លោភៈ ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង ១។ ម្នាលភិក្ខុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង ១។ ម្នាលភិក្ខុទាំងឡាយ មោហៈ ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង មាន ៣ យ៉ាងនេះឯង។
ID: 636865444308059906
ទៅកាន់ទំព័រ៖