ព្រះត្រៃបិដក ភាគ ៥៣

​បុគ្គល​ណា​ ​សំគាល់​ដើម្បីនឹង​ប្រទូស្ត​នូវ​សមុទ្រ​ ​ដោយ​ឆ្នាំង​ដ៏​ពេញដោយ​ថ្នាំពិស​ ​បុគ្គល​នោះ​ ​មិន​គប្បី​ប្រទូស្ត​ដោយ​ឆ្នាំង​ដ៏​ពេញ​ ​ដោយ​ថ្នាំពិស​នោះ​បាន​ ​ព្រោះថា​ ​សមុទ្រ​ ​ជាស​ភាព​ធំ​មហិមា​ ​យ៉ាងណាមិញ​។​ ​បុគ្គល​ណា​ ​បៀតបៀន​តថាគត​នុ៎ះ​ ​ដែល​កំពុង​ប្រតិបត្តិ​ដោយ​ប្រពៃ​ ​មាន​ព្រះ​ហ្ឫទ័យ​ស្ងប់​រម្ងាប់​ ​ដោយ​វាទៈ​ជា​ទោស​ ​វាទៈ​ ​(​របស់​បុគ្គល​នោះ​)​ ​ក៏​មិន​ដុះឡើង​ក្នុង​ព្រះ​តថាគត​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ភិក្ខុ​ជា​អ្នក​ប្រព្រឹត្តទៅ​តាមផ្លូវ​នៃ​បុគ្គល​ណា​ ​ហើយ​បាន​ដល់​ ​នូវ​ការ​អស់​ទៅ​នៃ​សេចក្តី​ទុក្ខ​ ​បណ្ឌិត​ ​គប្បី​ធ្វើ​បុគ្គល​មាន​សភាព​ដូច្នោះ​ ​ឲ្យ​ជា​មិត្ត​ផង​ ​គប្បី​សេពគប់​ ​ចំពោះ​បុគ្គល​នោះ​ផង​។​

 ​ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា​ ​សេចក្តី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​

​ចប់​ ​ចតុត្ថ​វគ្គ​។​
​ឧទ្ទាន​នៃ​ចតុត្ថ​វគ្គ​ ​នោះ​គឺ​


​និយាយ​អំពី​វិតក្កៈ​ ​១​ ​សក្ការៈ​ ​១​ ​សំឡេង១​ ​ទេពច្យុត​ ​១​ ​បុគ្គល​ក្នុង​លោក​ ​១​ ​អសុភ​ ​១​ ​ធម៌​ ​១​ ​ងងឹត​ ​១​ ​មន្ទិល​ ​១​ ​ទេវទត្ត​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636865445310837262
ទៅកាន់ទំព័រ៖