ព្រះត្រៃបិដក ភាគ ៥៣

​ឥតិ​វុត្ត​កៈ​ ​តិក​និបាត​ ​បញ្ច​ម​វគ្គ​


 [​៩២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ជ្រះថ្លា​ចំពោះ​វត្ថុ​ដ៏​ប្រសើរ​នេះ​ ​មាន​ ​៣​។​ ​សេចក្តី​ជ្រះថ្លា​ចំពោះ​វត្ថុ​ដ៏​ប្រសើរ​ ​៣​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ទាំងប៉ុន្មាន​ ​ដែល​ជា​សត្វ​មិន​មាន​ជើង​ក្តី​ ​មាន​ជើង​ពីរ​ក្តី​ ​មាន​ជើង​បួន​ក្តី​ ​មាន​ជើង​ច្រើន​ក្តី​ ​មាន​រូប​ក្តី​ ​មិន​មាន​រូប​ក្តី​ ​មាន​សញ្ញា​ក្តី​ ​មិន​មាន​សញ្ញា​ក្តី​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​គឺ​មាន​សញ្ញា​យ៉ាង​ល្អិត​ក្តី​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ប្រាកដជា​ប្រសើរ​ជាង​ពួក​សត្វ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ណា​ ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ ​ពួក​សត្វ​នោះ​ ​ឈ្មោះថា​ ​ជ្រះថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ ​កាលបើ​ពួក​សត្វ​ជ្រះថ្លា​ ​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ​ ​មានផល​ក៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងប៉ុន្មាន​ ​ដែល​ជា​សង្ខតធម៌​ ​(​ធម៌​ដែល​មាន​បច្ច័យ​ប្រជុំ​តាក់តែង​)​ ​ក្តី​ ​ជា​អសង្ខតធម៌​ ​(​ធម៌​ដែល​មិន​មាន​បច្ច័យ​ប្រជុំ​តាក់តែង​)​ ​ក្តី​ ​វិ​រាគៈ​ ​(​ការប្រាសចាក​តម្រេក​)​ ​ដែល​ជា​គ្រឿង​ញាំញី​នូវ​សេចក្តី​ស្រវឹង​ ​នាំចេញ​នូវ​សេចក្តី​ស្រេកឃ្លាន​ ​ដក​ឡើង​នូវ​សេចក្តី​អាល័យ​ ​កាត់​ផ្តាច់​នូវ​វដ្តៈ​ ​អស់​តណ្ហា​ ​ប្រាសចាក​តម្រេក​ ​រលត់​មិន​សេសសល់​ ​មិន​មាន​តណ្ហា​នេះ​ ​ប្រាកដជា​ប្រសើរ​ជាង​ធម៌​ទាំងនោះ​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636865445570422109
ទៅកាន់ទំព័រ៖