ព្រះត្រៃបិដក ភាគ ៥៣

​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​កាលបើ​ពួក​សត្វ​ជ្រះថ្លា​ក្នុង​ ​(​ព្រះ​រត្នត្រ័យ​)​ ​ថា​ជា​របស់ប្រសើរ​ ​ដឹង​ច្បាស់​ថា​ជាស​ភាវៈ​ប្រសើរ​ ​គឺថា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​ជា​ទក្ខិណេយ្យ​បុគ្គល​ដ៏​ឧត្តម​ ​ជ្រះថ្លា​ក្នុង​ព្រះធម៌​ដ៏​ប្រសើរ​ ​ជា​គ្រឿង​ប្រាសចាក​តម្រេក​ ​ស្ងប់​រម្ងាប់​ ​(​កិលេស​)​ ​នាំមក​នូវ​សេចក្តី​សុខ​ ​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ​ដ៏​ប្រសើរ​ ​ជា​បុញ្ញក្ខេត្ត​យ៉ាង​ខ្ពង់ខ្ពស់​ ​ឲ្យ​នូវ​ទាន​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ ​បុណ្យ​ដ៏​ប្រសើរ​ ​ក៏​រមែង​ចំរើន​ ​ទាំង​អាយុ​ ​ពណ៌​ ​យស​ ​កេរ្តិ៍ឈ្មោះ​ ​សេចក្តី​សុខ​ ​និង​កំឡាំង​ដ៏​ប្រសើរ​ ​ក៏​រមែង​ចំរើន​ ​អ្នកប្រាជ្ញ​ជា​អ្នកឲ្យ​ ​(​នូវ​ទេយ្យធម៌​)​ ​ចំពោះ​វត្ថុ​ដ៏​ប្រសើរ​ ​ហើយ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ​ ​ក្នុង​ធម៌​ដ៏​ប្រសើរ​ ​លុះ​កើតជា​ទេវតា​ ​ឬ​កើតជា​មនុស្ស​ ​សម្រេច​នូវ​សម្បត្តិ​ដ៏​ប្រសើរ​ ​រមែង​រីករាយ​។​

 ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា​ ​សេចក្តី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ចិញ្ចឹមជីវិត​ដោយ​កិរិយា​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌបាត​នេះ​ ​លាមក​ជាង​ការ​ចិញ្ចឹមជីវិត​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ក្នុង​លោក​ ​រមែង​មាន​ពាក្យ​ផ្តាសា​ដូច្នេះ​ថា​ ​អ្នកជា​បុគ្គល​ប្រព្រឹត្ត​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​មានតែ​បាត្រ​ក្នុង​ដៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​ពួក​កុលបុត្រ​ ​ដែល​ចូលចិត្ត​ចិញ្ចឹមជីវិត​ដោយ​កិរិយា​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌបាត​នោះ​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636865446108942911
ទៅកាន់ទំព័រ៖