ព្រះត្រៃបិដក ភាគ ៥៣

​សត្វ​ទាំងឡាយ​ ​លុបគុណ​ហើយ​ ​ព្រោះ​សេចក្ដី​លុបគុណ​ណា​ ​តែង​ទៅកាន់​ទុគ្គតិ​ ​សត្វ​ទាំងឡាយ​ ​អ្នក​ឃើញច្បាស់​ ​ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ​ ​រមែង​លះបង់​សេចក្ដី​លុបគុណ​នោះ​បាន​ ​លុះ​លះបង់​បាន​ហើយ​ ​មិន​ត្រឡប់​មកកាន់​លោក​នេះ​ទៀត​ ​ក្នុង​កាលណា​ឡើយ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៣​។​
 [​១៤​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ត្រូវ​នី​វរ​ណៈ​ណា​ ​រួបរឹត​ហើយ​ ​តែង​អន្ទោល​ទៅ​ ​តែង​ត្រាច់​ទៅ​ ​អស់​រាត្រី​វែង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនឃើញ​នី​វរ​ណៈ​ដទៃ​នោះ​ ​សូម្បីតែ​នី​វរ​ណៈ​មួយ​ ​ដូច​អវិជ្ជា​នី​វរ​ណៈ​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុតែ​ពួក​សត្វ​ត្រូវ​អវិជ្ជា​នី​វរ​ណៈ​រួបរឹត​ហើយ​ ​ទើបបាន​អន្ទោល​ទៅ​ ​ត្រាច់​ទៅ​ ​អស់​រាត្រី​វែង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​ពួក​សត្វ​ ​ត្រូវ​មោហៈ​ដែល​ជា​ធម៌​ឯក​ ​មិន​មានធម៌​ដទៃ​ដូច​ ​រួបរឹត​បិទបាំង​យ៉ាងនេះ​ហើយ​ ​តែង​អន្ទោល​ទៅ​អស់​ថ្ងៃ​ ​និង​យប់​ដ៏​វែង​ ​ចំណែក​សត្វ​ទាំងឡាយ​ណា​ ​លះបង់​មោហៈ​ ​ទំ​លាយ​គំនរ​នៃ​ងងឹត​ហើយ​ ​សត្វ​ទាំងឡាយ​នោះ​ ​នឹង​មិន​អន្ទោល​ទៅទៀត​ ​ព្រោះ​ហេតុ​របស់​សត្វ​ទាំងនោះ​មិន​មាន​។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636865270948964333
ទៅកាន់ទំព័រ៖