ព្រះត្រៃបិដក ភាគ ៥៣

 [​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាន​នេះ​ ​មាន​ ​២​ ​យ៉ាង​ ​គឺ​ ​អាមិសទាន​ ​១​ ​ធម្មទាន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​ទាន​ទាំង​ ​២​ ​យ៉ាងនេះ​ ​ធម្មទាន​ ​ប្រសើរ​ជាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការចែក​នេះ​ ​មាន​ ​២​ ​យ៉ាង​ ​គឺ​ការចែក​អាមិសៈ​ ​១​ ​ការចែក​ធម៌​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដាការ​ចែក​ទាំង​ ​២​ ​នេះ​ ​ការចែក​ធម៌​ ​ប្រសើរ​ជាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​អនុគ្រោះ​នេះ​ ​មាន​ ​២​ ​យ៉ាង​ ​គឺ​ ​សេចក្ដី​អនុគ្រោះ​ដោយ​អាមិសៈ​ ​១​ ​សេចក្ដី​អនុគ្រោះ​ដោយ​ធម៌​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​សេចក្ដី​អនុគ្រោះ​ទាំង​ ​២​ ​យ៉ាងនេះ​ ​សេចក្ដី​អនុគ្រោះ​ដោយ​ធម៌​ ​ប្រសើរ​ជាង​។​
​ព្រះមានព្រះភាគ​ ​ពោល​សរសើរ​នូវ​ទាន​ណា​ ​ថា​ជា​ទាន​ឧត្តម​ ​ប្រសើរ​លើស​ ​ត្រាស់​សរសើរ​នូវ​ការចែក​ណា​ ​(​ថា​ជា​របស់​ឧត្តម​ ​ប្រសើរ​លើស​)​ ​អ្នកប្រាជ្ញ​ ​មានចិត្ត​ជ្រះថ្លា​ ​ចំពោះ​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​កាលបើ​ដឹង​ច្បាស់​ហើយ​ ​នរណា​ ​នឹង​មិន​បូជា​ ​ក្នុង​កាលដែល​គួរ​។​ ​ពួក​សត្វ​ណា​ ​សំដែង​ផង​ ​ស្ដាប់​ផង​ ​ទាំងពីរ​ពួក​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​សាសនា​ព្រះ​សុគត​ ​(​មួយទៀត​)​ ​ពួក​សត្វ​ណា​ ​មិន​ធ្វេសប្រហែស​ក្នុង​សាសនា​ព្រះ​សុគត​ ​ប្រយោជន៍​ដ៏​សំខាន់​នោះ​ ​របស់​ពួក​ទាំងនោះ​ ​រមែង​បរិសុទ្ធ​។​ ​សូត្រ​ ​ទី៩​។​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636865448686100316
ទៅកាន់ទំព័រ៖