ព្រះត្រៃបិដក ភាគ ៥៣
តថាគតហៅនូវព្រាហ្មណ៍ អ្នកបានត្រៃវិជ្ជានោះ ថាជាព្រាហ្មណ៍ មិនហៅនូវបុគ្គលដទៃ ដែលជាអ្នកពោល និងបង្ហាញនូវមន្ត ថាជាព្រាហ្មណ៍ឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ បញ្ចមវគ្គ។
ឧទ្ទាននៃបញ្ចមវគ្គនោះគឺ
និយាយអំពីសេចក្ដីជ្រះថ្លា ១ ការចិញ្ចឹមជីវិត ១ សង្ឃាដី ១ ភ្លើង ១ ការពិចារណា ១ ការកើតឡើងនៃកាម ១ កាមយោគៈ ១ សីលល្អ ១ ទាន ១ ព្រាហ្មណ៍ដោយធម៌ ១ ត្រូវជា ១០។
ចប់ តិកនិបាត។
ID: 636865449642124997
ទៅកាន់ទំព័រ៖