ព្រះត្រៃបិដក ភាគ ៥៣

 [​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​រលត់ទុក្ខ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ប្រព្រឹត្តទៅ​កាន់​ទី​រលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​តថាគត​មិន​សន្មត​ថា​ ​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ ​មិន​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ឡើយ​ ​មួយទៀត​ ​លោក​ដ៏​មាន​អាយុ​ទាំងនោះ​ ​រមែង​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​សាមញ្ញ​ប្រយោជន៍​ ​គឺ​អរិយមគ្គ​ ​៤​ ​និង​ព្រហ្មញ្ញ​ប្រយោជន៍​ ​គឺ​អរិយ​ផល​ ​៤​ ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ប្រព្រឹត្តទៅ​កាន់​ទី​រលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ទើប​តថាគត​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ ​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​បាន​ ​មួយវិញទៀត​ ​លោក​ដ៏​មាន​អាយុ​ទាំងនោះ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​សាមញ្ញ​ប្រយោជន៍​ ​និង​ព្រហ្មញ្ញ​ប្រយោជន៍​បាន​។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636865450909437484
ទៅកាន់ទំព័រ៖