ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ការ​ជួបប្រទះ​នូវ​ភិក្ខុ​ទាំងនោះ​ថា​ ​មាន​ឧបការៈ​ច្រើន​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ការ​ស្តាប់​ ​នូវ​ភិក្ខុ​ទាំងនោះ​ថា​ ​មាន​ឧបការៈ​ច្រើន​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ការ​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ថា​ ​មាន​ឧបការៈ​ច្រើន​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ការ​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុ​ទាំងនោះ​ ​ថា​មាន​ឧបការៈ​ច្រើន​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ការ​រលឹក​នូវ​ភិក្ខុ​ទាំងនោះ​ថា​ ​មាន​ឧបការៈ​ច្រើន​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ការ​បួស​តាម​ភិក្ខុ​ទាំងនោះ​ ​ថា​មាន​ឧបការៈ​ច្រើន​ផង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​សេពគប់​ ​ចូល​ទៅ​អង្គុយ​ជិត​ពួក​ភិក្ខុ​បែប​នោះ​ហើយ​ ​សីលក្ខន្ធ​ដែល​មិនទាន់​បរិបូណ៌​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង​ ​សមា​ធិ​ក្ខន្ធ​ ​ដែល​មិនទាន់​បរិបូណ៌​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង​ ​បញ្ញា​ខន្ធ​ ​ដែល​មិនទាន់​បរិបូណ៌​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង​ ​វិ​មុ​ត្តិ​ក្ខន្ធ​ ​ដែល​មិនទាន់​បរិបូណ៌​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង​ ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​ដែល​មិនទាន់​បរិបូណ៌​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង​។​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636865451385884735
ទៅកាន់ទំព័រ៖