ព្រះត្រៃបិដក ភាគ ៥៣

 [​១៦​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ជា​សេក្ខៈ​ ​មិនទាន់​សម្រេច​អរហត្តផល​នៅឡើយ​ ​ហើយ​ប្រាថ្នា​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ធ្វើ​បច្ច័យ​ខាងក្នុង​ ​ឲ្យ​ជាហេតុ​ ​ហើយ​មិនឃើញ​ហេតុ​ដទៃ​ ​សូម្បីតែ​ហេតុ​មួយ​ ​ដែល​មាន​ឧបការៈ​ច្រើនយ៉ាង​នេះ​ ​ដូចជា​យោនិសោ​មនសិ​កា​រៈ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ហើយ​ ​ទើប​លះបង់​អកុសល​ ​ចំរើន​កុសល​បាន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​យោនិសោ​មនសិ​កា​រៈ​ ​ជា​ធម៌​របស់​ភិក្ខុ​ជា​សេក្ខៈ​ ​ធម៌​ដទៃ​ ​ដែល​មាន​ឧបការៈ​ច្រើន​ ​ដើម្បី​សម្រេចប្រយោជន៍​ដ៏​ឧត្តម​ដូច្នោះ​ ​មិន​មាន​ឡើយ​ ​កាល​ភិក្ខុ​ផ្គង​ចិត្ត​ ​ដោយ​ឧបាយ​ ​ទើបដល់​នូវ​ការ​អស់​ទុក្ខ​បាន​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៦​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636865271713758077
ទៅកាន់ទំព័រ៖