ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​សេនាសនៈ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​សេចក្តី​ចំរើន​ ​និង​វិនាស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​វត្ថុជា​ទី​កើត​នៃ​តណ្ហា​ ​៤​ ​នេះឯង​។​
​បុរស​ដែល​មាន​តណ្ហា​ជាគ្នា​ ​តែង​រង្គាត់​ទៅ​ ​អស់កាលជាយូរអង្វែង​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​សង្សារ​ ​ដែល​មានការ​ប្រែប្រួល​ឥត​ឈប់​បាន​។​ ​ភិក្ខុ​បានដឹង​ច្បាស់​ ​នូវ​តណ្ហា​ ​ថា​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ថា​មានទោស​យ៉ាងនេះ​ហើយ​ ​គួរ​ជា​អ្នក​មិន​មាន​តណ្ហា​ ​មិន​មានការ​ប្រកាន់​ស្អិត​ ​មានស្មារតី​ ​ហើយ​គេច​ចេញ​ ​(​ចាក​ខន្ធ​)​។​ ​សូត្រ​ ​ទី៦​។​

 [​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​ព្រហ្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វទេវតា​ ​(​ទេវតា​ដើម​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វាចារ្យ​ ​(​អាចារ្យ​ដើម​)​។​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636865451979428684
ទៅកាន់ទំព័រ៖