ព្រះត្រៃបិដក ភាគ ៥៣

​សេចក្ដីអធិប្បាយ​នេះ​ ​ក្នុង​ពាក្យឧបមា​នុ៎ះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ខ្សែទឹក​ស្ទឹង​នេះ​ ​ជា​ឈ្មោះ​នៃ​តណ្ហា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​វត្ថុជា​ទីស្រឡាញ់​ ​និង​វត្ថុជា​ទី​ត្រេកអរ​នេះ​ ​ជា​ឈ្មោះ​នៃ​អាយតនៈ​ខាងក្នុង​ ​៦​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​អន្លង់​នៅ​ខាងក្រោម​នេះ​ ​ជា​ឈ្មោះ​នៃ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ប្រកបដោយ​រលក​នេះ​ ​ជា​ឈ្មោះ​នៃ​សេចក្ដី​ក្រោធ​ ​និង​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ប្រកបដោយ​ទឹកកួច​វឹល​នេះ​ ​ជា​ឈ្មោះ​នៃ​កាមគុណ​ ​៥​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ប្រកបដោយ​សត្វ​សាហាវ​ ​និង​អារក្សទឹក​នេះ​ ​ជា​ឈ្មោះ​ ​នៃ​មាតុគ្រាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ហែល​ច្រាសទឹក​នេះ​ ​ជា​ឈ្មោះ​នៃ​នេក្ខម្មៈ​(​១​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ព្យ​យាម​ហែល​ដោយដៃ​ ​ដោយ​ជើង​នេះ​ ​ជា​ឈ្មោះ​នៃ​ការ​ប្រារព្ធ​ព្យាយាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​មាន​ចក្ខុ​ ​ឈរ​នៅ​ទៀប​ឆ្នេរ​នេះ​ ​ជា​ឈ្មោះ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​
​បុគ្គល​ណា​ ​កាល​ប្រាថ្នា​នូវ​ការ​ក្សេម​ចាក​យោ​គៈ​ ​ទៅខាងមុខ​ ​ត្រូវ​លះបង់​នូវ​កាម​ទាំងឡាយ​ ​ព្រមទាំង​សេចក្ដីទុក្ខ​ ​ជា​អ្នកមាន​សេចក្តី​ដឹងខ្លួន​ ​មានចិត្ត​ផុត​ស្រឡះ​ ​ដោយ​ប្រពៃ​ហើយ​ ​

​(​១​)​ ​ចិត្ត​ដែល​ថយចេញ​ចាក​កាម​ ​ដោយ​សេចក្តី​នឿយណាយ​ ​ឬ​ការ​លះ​ឃរាវាស​សម្បត្តិ​ ​ចេញ​បួស​ ​ហៅថា​ ​នេក្ខម្មៈ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636865455155780360
ទៅកាន់ទំព័រ៖