ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​កំពុង​អង្គុយ​ ​បើ​មាន​កាម​វិតក្កៈ​ក្ដី​ ​ព្យាបាទ​វិតក្កៈ​ក្ដី​ ​វិហឹសា​វិតក្កៈ​ក្ដី​ ​កើតឡើង​ ​បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​វិនាស​ ​មិន​ធ្វើឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុ​កំពុង​អង្គុយ​ក៏ដោយ​ ​តែ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ហៅថា​ ​ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មិនជា​អ្នក​ក្ដៅ​នឹង​បាប​ ​ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល​ ​មិន​មាន​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​កំពុង​ដេក​ ​កំពុង​ភ្ញាក់​ ​(​ដឹងខ្លួន​)​ ​បើ​មាន​កាម​វិតក្កៈ​ក្ដី​ ​ព្យាបាទ​វិតក្កៈ​ក្ដី​ ​វិហឹសា​វិតក្កៈ​ក្ដី​ ​កើតឡើង​ ​បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​វិនាស​ ​មិន​ធ្វើឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុ​កំពុង​ដេក​ ​ភ្ញាក់​ ​ក៏ដោយ​ ​តែ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ហៅថា​ ​ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មិនជា​អ្នក​ក្ដៅ​នឹង​បាប​ ​ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល​ ​មិន​មាន​ព្យាយាម​។​ ​
 [​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​កំពុង​ដើរទៅ​ ​បើ​មាន​កាម​វិតក្កៈ​ក្ដី​ ​ព្យាបាទ​វិតក្កៈ​ក្ដី​ ​វិហឹសា​វិតក្កៈ​ក្ដី​ ​កើតឡើង​ហើយ​ ​បើ​ភិក្ខុ​មិន​ទទួល​នូវ​វិតក្កៈ​នោះ​ទេ​ ​បាន​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ភិក្ខុ​កំពុង​ដើរទៅ​ក៏ដោយ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636865455707571921
ទៅកាន់ទំព័រ៖