ព្រះត្រៃបិដក ភាគ ៥៣
តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ជាអ្នកក្ដៅនឹងបាប ជាអ្នកប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងឈរ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើងហើយ បើភិក្ខុមិនទទួលនូវវិតក្កៈនោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការសាបសូន្យហើយ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងឈរក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ជាអ្នកក្ដៅនឹងបាប ជាអ្នកប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងអង្គុយ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើង ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនទទួលនូវវិតក្កៈនោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការសាបសូន្យហើយ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងអង្គុយក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ជាអ្នកក្ដៅនឹងបាប ជាអ្នកប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងដេក ភ្ញាក់ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើងហើយ បើភិក្ខុមិនទទួលនូវវិតក្កៈនោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការសាបសូន្យហើយ
ID: 636865455949895781
ទៅកាន់ទំព័រ៖