ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ជា​បុគ្គល​បរិបូណ៌​ដោយ​សីល​ ​បរិបូណ៌​ដោយ​បាតិមោក្ខ​ ​សង្រួម​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្ទួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​ធ្វើ​ដូចម្តេច​តទៅទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​កំពុង​ដើរទៅ​ក្តី​ ​បើ​ប្រាសចាក​អភិជ្ឈា​ ​ប្រាសចាក​ព្យាបាទ​ ​ប្រាសចាក​ថីនមិទ្ធៈ​ ​ប្រាសចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​វិចិកិច្ឆា​ ​ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ​ ​ប្រុងស្មារតី​មិន​ភ្លេចភ្លាំង​ ​មាន​កាយ​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​មានចិត្ត​តាំង​មាំ​ ​មូល​នឹងនួន​ក្នុង​អារម្មណ៍​តែ​ ​១​ ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បើទុកជា​កំពុង​ដើរទៅ​ ​តែ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ហៅថា​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ក្តៅ​នឹង​បាប​ ​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល​ ​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​កំពុង​ឈរ​ក្តី​ ​បើ​ប្រាសចាក​អភិជ្ឈា​ ​ប្រាសចាក​ព្យាបាទ​ ​ប្រាសចាក​ថីនមិទ្ធៈ​ ​ប្រាសចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​វិចិកិច្ឆា​ ​ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ​ ​ប្រុងស្មារតី​មិន​ភ្លេចភ្លាំង​ ​មាន​កាយ​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​មានចិត្ត​តាំង​មាំ​ ​មូល​នឹងនួន​ក្នុង​អារម្មណ៍​តែ​ ​១​ ​ហើយ​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636865456410402121
ទៅកាន់ទំព័រ៖