ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរលត់ទៅនៃលោក តថាគត បានត្រាស់ដឹងច្បាស់ហើយ ធម៌ជាគ្រឿងរលត់ទៅនៃលោក តថាគត បានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ បដិទា ប្រព្រឹត្តទៅកាន់ទីរលត់ទៅនៃលោក តថាគត បានត្រាស់ដឹងច្បាស់ហើយ បដិទា ប្រព្រឹត្តទៅកាន់ទីរលត់ទៅនៃលោក តថាគត បានអប់រំហើយ។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលលោក ព្រមទាំងទេវតា មារ និងព្រហ្ម ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស បានឃើញ បានឮ បានប៉ះពាល់ បានដឹង បានដល់ បានស្វះស្វែងរក បានរាវរក ដោយចិត្តហើយ របស់នោះ តថាគត បានត្រាស់ដឹងច្បាស់ហើយ ព្រោះហេតុណា ហេតុនោះ បានជាហៅថា ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងរាត្រីណាផង បរិនិព្វានទៅដោយអនុបាទិសេសនិព្វានធាតុ ក្នុងរាត្រីណាផង សំដែងចរចាពន្យល់នូវសត្ថុសាសនាណា ក្នុងចន្លោះរាត្រីទាំងពីរនុ៎ះ សត្ថុសាសនាទាំងអស់នោះ ក៏នៅជាយ៉ាងនោះដដែល មិនប្រែទៅជាយ៉ាងដទៃឡើយ ព្រោះហេតុនោះ បានជាហៅថា ព្រះតថាគត។
ID: 636865457009636395
ទៅកាន់ទំព័រ៖