ព្រះត្រៃបិដក ភាគ ៥៣

​អ្នកប្រាជ្ញ​នុ៎ះ​ ​ជា​ព្រះពុទ្ធ​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​អ្នកប្រាជ្ញ​នុ៎ះ​ ​ជា​សីហៈ​ ​(​អ្នក​កំចាត់​នូវ​កិលេស​)​ ​ដ៏​ប្រសើរ​ ​ញុំាង​ចក្រ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ដល់​លោក​ ​ព្រមទាំង​ទេវលោក​។​ ​ពួក​ទេវតា​ ​និង​មនុស្ស​ណា​ ​បាន​ដល់​ព្រះពុទ្ធ​ជាទី​រលឹក​ ​ទេវតា​ ​និង​មនុស្ស​ទាំងនោះ​ ​ក៏​មក​ប្រជុំ​នមស្ការ​ចំពោះ​ព្រះពុទ្ធ​ ​ដែល​មាន​ព្រះទ័យ​ក្លៀវក្លា​ដ៏​ប្រសើរ​នោះ​។​ ​ព្រះពុទ្ធ​ ​ព្រះអង្គ​ទូន្មាន​ខ្លួន​ដ៏​ប្រសើរ​ ​ជាង​ពួក​ជន​អ្នក​ទូន្មាន​ខ្លួន​ ​ព្រះអង្គ​ស្ងប់​រម្ងាប់​ដ៏​ប្រសើរ​ ​ជាង​ពួក​ជន​អ្នក​ស្ងប់​រម្ងាប់​ ​ព្រះអង្គ​ស្វែងរក​នូវ​គុណ​ ​មាន​សីលគុណ​ជាដើម​ ​ព្រះអង្គ​មានចិត្ត​រួច​ស្រឡះ​ដ៏​ប្រសើរ​ ​ជាង​ពួក​ជន​អ្នកមាន​ចិត្ត​រួច​ស្រឡះ​ ​ព្រះអង្គ​ឆ្លងផុត​ដ៏​ប្រសើរ​ជាង​ជន​អ្នក​ឆ្លង​ទាំងឡាយ​។​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​ពួក​ទេវតា​ ​និង​មនុស្ស​ ​តែង​នមស្ការ​ចំពោះ​ព្រះពុទ្ធ​ ​ដែល​មាន​ព្រះទ័យ​ក្លៀវក្លា​ដ៏​ប្រសើរ​អង្គ​នុ៎ះ​។​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​ឥតមាន​បុគ្គល​ណា​ ​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​។​

 ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា​ ​សេចក្តី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១៣​។​

​ចប់​ ​ចតុ​ក្ក​និបាត​។​

ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636865458166582568
ទៅកាន់ទំព័រ៖