ព្រះត្រៃបិដក ភាគ ៥៣

 [​២២​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ខ្លាច​បុណ្យ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ពាក្យ​ថា​ ​បុណ្យ​នេះ​ ​ជា​ឈ្មោះ​នៃ​សេចក្ដីសុខ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ស្គាល់​ច្បាស់​ ​ផល​នៃ​បុណ្យ​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​ដែល​តថាគត​បាន​ហើយ​ ​អស់​កាល​ជា​អង្វែង​ ​ដែល​តថាគត​ធ្វើ​ហើយ​ ​អស់​កាល​ជា​អង្វែង​។​ ​តថាគត​បាន​ចំរើន​មេតា​ចិត្ត​ ​អស់​ ​៧​ ​ឆ្នាំ​ ​មិនបាន​មកកាន់​លោក​នេះ​ទៀត​ ​អស់​ ​៧​ ​សំ​វដ្ដ​វិវដ្ដ​កប្ប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​ថា​ ​កាល​កប្ប​វិនាស​ ​តថាគត​បាន​ទៅ​កើត​ក្នុង​អាភស្សរ​ព្រហ្ម​ ​កាល​កប្ប​ចំរើន​ ​តថាគត​បាន​ចូល​ទៅកាន់​ព្រហ្មវិមាន​ ​ដែល​សូន្យ​ទទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ ​តថាគត​ជា​ព្រហ្ម​ ​ជាម​ហា​ព្រហ្ម​ ​គ្រប​សង្កត់​សត្វ​ដទៃ​បាន​ ​សត្វ​ដទៃ​មិន​អាច​គ្រប​សង្កត់​តថាគត​បានទេ​ ​តថាគត​ឃើញ​ហេតុ​សព្វគ្រប់​ ​អាច​ញុំាង​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ ​ដោយពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​បាន​កើតជា​ព្រះឥន្ទ្រ​ ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ ​៣៦​ ​ដង​ ​បាន​ជា​ស្ដេច​ចក្រពត្តិ​ ​ធម្មិក​ធម្មរាជ​ ​ជា​ឥស្សរៈ​លើ​ផែនដី​ ​ដែល​មាន​សមុទ្រ​ទាំង​ ​៤​ ​ជាទីបំផុត​ ​ជា​ស្ដេច​ឈ្នះ​សង្គ្រាម​ ​មាន​ជនបទ​ ​ដល់​នូវ​ការ​មាំមួន​ ​បរិបូណ៌​ដោយ​រតនៈ​ទាំង​ ​៧​ ​ប្រការ​ ​អស់​ច្រើន​រយ​ដង​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​ប្រទេស​រាជ្យ​។​ ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636865273934715108
ទៅកាន់ទំព័រ៖