ព្រះត្រៃបិដក ភាគ ៥៣

 [​២៣​]​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធើ្វ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​បាន​ប្រយោជន៍​ទាំង២គឺ​ ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​១​ ​ប្រយោជន៍​ក្នុង​បរលោក​ ​១​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដី​មិន​ប្រមាទ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ ​១​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធើ្វ​ឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​បាន​ប្រយោជន៍​ទាំង២​ ​គឺ​ ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​១​ ​ប្រយោជន៍​ក្នុង​បរលោក​ ​១​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ក្នុង​សូត្រ​នោះ​ថា​
 បណ្ឌិត​ទាំងឡាយ​ ​តែង​សរសើរ​សេចក្ដី​មិន​ប្រមាទ​ក្នុង​បុញ្ញកិរិយា​វត្ថុ​ទាំងឡាយ​ ​បណ្ឌិត​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​ប្រយោជន៍​ទាំង​ ​២​ ​គឺ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​១​ ​ប្រយោជន៍​ក្នុង​បរលោក១​ ​អ្នកមាន​ប្រាជ្ញា​ ​ព្រោះ​បាន​ប្រយោជន៍​ទាំង២​ ​ទើប​ហៅថា​ជា​បណ្ឌិត​។​ ​
 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៣​។​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636865274837566749
ទៅកាន់ទំព័រ៖