ព្រះត្រៃបិដក ភាគ ៥៣
បុគ្គលណា មានស្មារតី ចំរើនមេត្តា មិនមានប្រមាណ បដិឃសំយោជនៈទាំងឡាយ របស់បុគ្គលនោះ អ្នកឃើញកិរិយាអស់ទៅនៃកិលេស រមែងស្ដួចស្ដើង បើបុគ្គលមានចិត្តមិនប្រទូស្ដសត្វ សូម្បីតែសត្វមួយ ចំរើនមេត្តា ជាបុគ្គលឈ្លាសវៃដោយមេត្តានោះ មួយទៀត ព្រះអរិយៈ កាលអនុគ្រោះសត្វទាំងអស់ដោយចិត្តហើយ ឈ្មោះថា ធ្វើបុណ្យច្រើន ជនទាំងឡាយណា ឈ្នះផែនដីដ៏ដេរដាសទៅដោយសត្វ ជនទាំងឡាយនោះ ជាធម្មិករាជ ប្រហែលដោយឥសី ហើយញុំាងការបូជាឲ្យប្រព្រឹត្តទៅ (គឺទ្រង់ឈ្លាសវៃក្នុងការទំនុកបម្រុងធញ្ញាហារ គឺស្រែស្រូវ ឲ្យសម្បូណ៌ក្នុងព្រះរាជអាណាចក្រ ១ ទ្រង់ឈ្លាសវៃក្នុងការសង្គ្រោះរាជបុរស ១ ទ្រង់ប្រកបឧបាយចងចិត្តមនុស្សឲ្យចូលចិត្ត ១ ទ្រង់មានព្រះបន្ទូលផ្អែមល្ហែម ១ ជាហេតុឲ្យស្រុកទេសរាបទាបសាន្ដត្រាណ គ្មានចោរ ទាល់តែមិនបាច់ដាក់គន្លឹះ ចាក់សោទ្វារផ្ទះ ១) កាបូជាទាំងឡាយនោះ មិនដល់មួយចំណិត នៃបុគ្គលអ្នកចំរើនមេត្តាចិត្ត ដែលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ (ដូចពួកផ្កាយទាំងអស់ មិនដល់មួយចំណិតនៃពន្លឺព្រះចន្ទ្រ)
ID: 636865276453859195
ទៅកាន់ទំព័រ៖