ព្រះត្រៃបិដក ភាគ ៥៣
បុគ្គលណា មិនសម្លាប់សត្វដោយខ្លួនឯង មិនប្រើគេឲ្យសម្លាប់ មិនផ្ចាញ់ផ្ចាលដោយខ្លួនឯង មិនប្រើគេឲ្យផ្ចាញ់ផ្ចាល ជាអ្នកមានចំណែកនៃមេត្តា ក្នុងសត្វទាំងឡាយទាំងពួង ពៀរមិនមានដល់បុគ្គលនោះ ដោយហេតុណានីមួយឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៧។
ចប់ តតិយវគ្គ។
ឧទា្ទននៃតតិយវគ្គនោះគឺ
និយាយអំពីចិត្ត ១ ចំរើនឈាន ១ ប្រយោជន៍ទាំងពីរ ១ គំនរឆ្អឹងដូចជាភ្នំវេបុល្ល ១ សម្បជានមុសាវាទ ១ ទាន ១ ការចំរើនមេត្តា ១ ព្រះសូត្រទាំងឡាយ ក្នុងធម៌មួយ ៗ គឺ ព្រះសូត្រ (ខាងចុង) ៧ សូត្រ ព្រះសូត្រខាងដើម ២០ សូត្រ សង្គ្រោះជាសូត្រ ២៧ សូត្រ។
ចប់ ឯកនិបាត។
ID: 636865276931076490
ទៅកាន់ទំព័រ៖