ព្រះត្រៃបិដក ភាគ ៥៣

 ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី២​។​
 [​៣០​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​នាំឲ្យ​ក្ដៅ​នេះ​ ​មាន​ ​២​។​ ​ធម៌​នាំឲ្យ​ក្ដៅ​ ​២​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ធ្វើ​សេចក្ដីល្អ​ ​មិនបាន​ធ្វើកុសល​ ​មិនបាន​ធ្វើ​ទីពឹង​អាស្រ័យ​ ​ធ្វើ​តែ​អំពើបាប​ ​ធ្វើ​តែ​អំពើ​រឹងរូស​ ​ធ្វើ​តែ​អំពើអាក្រក់​ ​បុគ្គល​នោះ​ ​តែង​ក្ដៅក្រហាយ​ដោយ​គិតថា​ ​អាត្មាអញ​ ​មិនបាន​ធ្វើអំពើ​ល្អ​ផង​ ​តែង​ក្ដៅក្រហាយ​ដោយ​គិតថា​ ​អាត្មាអញ​ធ្វើ​តែ​អំពើអាក្រក់​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​នាំឲ្យ​ក្ដៅ​ ​មាន​ ​២​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បុគ្គល​ណា​ ​ធ្វើ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​ឬ​ធ្វើ​មនោ​ទុច្ចរិត​ ​ឬក៏​អំពើ​ណាមួយ​ដទៃទៀត​ ​ដែល​ប្រកបដោយ​ទោស​ ​មិនបាន​ធ្វើកុសល​កម្ម​ ​ធ្វើ​តែ​អកុសល​ជាច្រើន​ ​បុគ្គល​អ្នក​ឥត​បញ្ញា​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ចូល​ទៅកាន់​នរក​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៣​។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636865300975701764
ទៅកាន់ទំព័រ៖