ព្រះត្រៃបិដក ភាគ ៥៣

 [​៣១​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​នាំ​មិន​ឲ្យ​ក្ដៅក្រហាយ​នេះ​ ​មាន​ ​២​។​ ​ធម៌​នាំ​មិន​ឲ្យ​ក្ដៅក្រហាយ​ ​២​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បាន​ធ្វើ​សេចក្ដីល្អ​ទុក​ហើយ​ ​បាន​ធ្វើកុសល​ទុក​ហើយ​ ​បាន​ធ្វើ​សេចក្ដី​ពឹងពាក់​ទុក​ហើយ​ ​មិនបាន​ធ្វើបាប​ ​មិនបាន​ធ្វើ​សេចក្ដី​រឹងរូស​ ​មិនបាន​ធ្វើ​សេចក្ដីអាក្រក់​ ​បុគ្គល​នោះ​ ​តែង​មិន​ក្ដៅក្រហាយ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​បាន​ធ្វើ​សេចក្ដីល្អ​ទុក​ហើយ​ផង​ ​តែង​មិន​ក្ដៅក្រហាយ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​មិនបាន​ធ្វើ​សេចក្ដីអាក្រក់​ទុក​ហើយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​នាំ​មិន​ឲ្យ​ក្ដៅក្រហាយ​ ​មាន​ ​២​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​បុគ្គល​ណា​ ​លះបង់​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​ឬ​លះបង់​មនោ​ទុច្ចរិត​ ​ឬ​អំពើ​ណាមួយ​ដទៃទៀត​ ​ដែល​ប្រកបដោយ​ទោស​ ​មិន​ធ្វើ​អកុសលកម្ម​ ​ធ្វើ​តែ​កុសលកម្ម​ជាច្រើន​ ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រកបដោយ​បញ្ញា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ចូល​ទៅកាន់​ស្ថានសួគ៌​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៤​។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636865301246747267
ទៅកាន់ទំព័រ៖