ព្រះត្រៃបិដក ភាគ ៥៣

 [​៣២​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​២​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​២​ ​តើ​ដូចម្ដេច​។​ ​គឺ​ប្រកបដោយ​សីល​លាមក​ ​១​ ​ប្រកបដោយ​ទិដ្ឋិ​លាមក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​២​ ​នេះឯង​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​ជន​ណា​ ​ប្រកបដោយ​ធម៌​ ​២​ ​យ៉ាងនេះ​ ​គឺ​ដោយ​សីល​លាមក​ ​១​ ​ដោយ​ទិដ្ឋិ​លាមក​ ​១​ ​ជន​អ្នក​ឥត​បញ្ញា​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ចូល​ទៅកាន់​នរក​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636865301537233882
ទៅកាន់ទំព័រ៖