ព្រះត្រៃបិដក ភាគ ៥៣

 [​៣៣​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​២​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ប្រកបដោយ​ធម៌​ ​២​ ​តើ​ដូចម្ដេច​។​ ​គឺ​ប្រកបដោយ​សីល​ចំរើន​ ​១​ ​ប្រកបដោយ​ទិដ្ឋិ​ចំរើន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​២​ ​នេះឯង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
 ជន​ណា​ ​ប្រកបដោយ​ធម៌​ ​២​ ​នេះ​ ​គឺ​ដោយ​សីល​ល្អ​ ​១​ ​ដោយ​ទិដ្ឋិ​ល្អ​ ​១​ ​ជន​អ្នក​ប្រកបដោយ​បញ្ញា​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ចូល​ទៅកាន់​ស្ថានសួគ៌​។​
 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៦​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636865301789978338
ទៅកាន់ទំព័រ៖