ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ណា​ ​មិន​សាបសូន្យ​ចាក​បញ្ញា​ដ៏​ប្រសើរ​ហើយ​ ​សត្វ​ទាំងឡាយ​នោះ​ ​ឈ្មោះថា​មិន​សាបសូន្យ​ ​សត្វ​ទាំងឡាយ​នោះ​ ​តែង​នៅជា​សុខ​ ​មិន​ប្រកបដោយ​សេចក្ដី​ថ្នាំងថ្នាក់​ ​មិន​ប្រកបដោយ​សេចក្ដី​ចង្អៀតចង្អល់​ ​មិន​ប្រកបដោយ​សេចក្ដី​ក្ដៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ប្រាកដជា​ទៅកាន់​សុគតិ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​អ្នក​ចូរ​មើល​នូវ​សត្វលោក​ ​ព្រមទាំង​ទេវលោក​ ​ដែល​ជាប់​នៅក្នុង​នាម​ ​និង​រូប​ ​រមែង​សំគាល់​ថា​ ​នេះ​ជា​របស់​ពិត​ ​ព្រោះ​សាបសូន្យ​ចាក​បញ្ញា​ដ៏​ប្រសើរ​។​ ​បញ្ញា​ជា​គ្រឿង​ប្រព្រឹត្តទៅ​ដើម្បី​ចាក់ធ្លុះ​នេះឯង​ ​ប្រសើរ​បំផុត​ក្នុង​លោក​ ​ព្រោះ​បញ្ញា​នោះ​ ​ដឹង​ច្បាស់​នូវ​កិរិយា​អស់​ជាតិ​ ​និង​ភព​ ​ដោយ​ប្រពៃ​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​តែង​ស្រឡាញ់​នូវ​ព្រះសម្ពុទ្ធ​ទាំងឡាយ​នោះ​ ​ដែល​មានស្មារតី​ ​មាន​បញ្ញា​ជា​គ្រឿង​រីករាយ​ ​ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៤​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636865305219614502
ទៅកាន់ទំព័រ៖