ព្រះត្រៃបិដក ភាគ ៥៣

​សត្វ​ទាំងឡាយ​ ​លុបគុណ​ហើយ​ ​ព្រោះ​សេចក្ដី​លុបគុណ​ណា​ ​តែង​ទៅកាន់​ទុគ្គតិ​ ​សត្វ​ទាំងឡាយ​ ​អ្នក​ឃើញច្បាស់​ ​ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ​ ​រមែង​លះបង់​សេចក្ដី​លុបគុណ​នោះ​បាន​ ​លុះ​លះបង់​បាន​ហើយ​ ​រមែង​មិន​ត្រឡប់​មកកាន់​លោក​នេះ​ទៀត​ ​ក្នុង​កាលណា​ឡើយ​។​

 ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៥​។​
 [​៦​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ធម៌​ ​១​ ​ចេញ​ ​តថាគត​ជា​អ្នកធានា​ ​ដើម្បីឲ្យ​អ្នក​ទាំងឡាយ​ ​ជា​អនាគាមី​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ធម៌​ ​១​ ​គឺ​ ​មានះ​ ​តថាគត​ជា​អ្នកធានា​ ​ដើម្បីឲ្យ​អ្នក​ទាំងឡាយ​ជា​អនាគាមី​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​សត្វ​ទាំងឡាយ​ ​ប្រកាន់​ហើយ​ ​ព្រោះ​មានះ​ណា​ ​តែង​ទៅកាន់​ទុគ្គតិ​ ​សត្វ​ទាំងឡាយ​ ​អ្នក​ឃើញច្បាស់​ ​ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ​ ​រមែង​លះបង់​មានះ​នោះ​បាន​ ​លុះ​លះបង់​បាន​ហើយ​ ​មិន​ត្រឡប់​មកកាន់​លោក​នេះ​ទៀត​ ​ក្នុង​កាលណា​ឡើយ​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636865268273201288
ទៅកាន់ទំព័រ៖