ព្រះត្រៃបិដក ភាគ ៥៣

​តថាគត​ហៅ​នូវ​បុគ្គល​ ​ដែល​មានការ​សិក្សា​បរិបូណ៌​ ​មានធម៌​មិនបាន​លះបង់​ ​មាន​បញ្ញា​ដ៏​ឧត្តម​ ​បានឃើញ​ព្រះនិព្វាន​ ​ជាទី​អស់​ទៅ​នៃជា​តិ​នោះ​ឯង​ ​ថា​ជាមុ​នី​ ​ទ្រទ្រង់នូវ​រាងកាយ​ ​ជាទីបំផុត​ ​កំចាត់​បង់​មារ​ ​(​មាន​កិលេស​មារ​ជាដើម​)​ ​បាន​ដល់ត្រើយ​នៃជ​រា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រេកអរ​ក្នុង​ឈាន​ ​មានចិត្ត​ដំ​កល់​មាំ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ឃើញ​ព្រះនិព្វាន​ជាទី​អស់​ទៅ​នៃជា​តិ​ ​គ្រប​សង្កត់​នូវ​មារ​ ​ព្រមទាំង​សេនា​សព្វកាល​ ​ដល់ត្រើយ​នៃជា​តិ​ ​និង​មរណៈ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៩​។​
 [​៤៧​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ជា​អ្នក​ភ្ញាក់រឭក​ ​មានសតិ​ ​មានសម្បជញ្ញៈ​ ​មានចិត្ត​ដំ​កល់​មាំ​ ​មានចិត្ត​ទន់​ ​មាន​សេចក្ដី​ជ្រះថ្លា​ ​មានការ​ឃើញ​ក្នុង​កាលគួរ​ ​ក្នុង​កុសលធម៌​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ជា​អ្នក​ភ្ញាក់រឭក​ ​មានសតិ​ ​មានសម្បជញ្ញៈ​ ​មានចិត្ត​ដំ​កល់​មាំ​ ​មានចិត្ត​ទន់​ ​មាន​សេចក្ដី​ជ្រះថ្លា​ ​មានការ​ឃើញ​ក្នុង​កាលគួរ​ ​ក្នុង​កុសលធម៌​ទាំងនោះ​ហើយ​ ​បណ្ដា​ផល​ទាំងឡាយ​ពីរ​ ​ផល​ណាមួយ​ ​គង់​បាន​ប្រាកដ​គឺ​ ​បានសម្រេច​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636865307280632386
ទៅកាន់ទំព័រ៖