ព្រះត្រៃបិដក ភាគ ៥៣

​អរហត្ត​ក្នុង​បច្ចុប្បន្ន​ ​ពុំ​នោះ​សោត​ ​បើ​មាន​ឧបាទានក្ខន្ធ​សេសសល់​នៅ​ ​ក៏​គង់​បានសម្រេច​ភាពជា​អនាគាមី​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​អ្នក​ទាំងឡាយ​ ​ចូរ​ភ្ញាក់រឭក​ឡើង​ ​ចាំ​ស្ដាប់​ពាក្យ​នុ៎ះ​ ​ជន​ទាំងឡាយ​ណា​ ​ជា​អ្នក​ដេកលក់​ហើយ​ ​ជន​ទាំងឡាយ​នោះ​ ​ចូរ​ភ្ញាក់​ឡើង​ ​កិរិយា​ភ្ញាក់​ចាក​ការ​លក់​ ​ជា​ការ​ប្រសើរ​ ​ព្រោះ​ភ័យ​មិន​មានដល់​បុគ្គល​អ្នក​ភ្ញាក់​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​ភ្ញាក់រឭក​ ​មានសតិ​ ​មានសម្បជញ្ញៈ​ ​មានចិត្ត​ដំ​កល់​មាំ​ ​មានចិត្ត​ទន់​ ​មានចិត្ត​ជ្រះថ្លា​ ​បុគ្គល​នោះ​ ​កាល​ពិចារណា​ឃើញ​ធម៌​ដ៏​ប្រពៃ​ ​តាមកាល​គួរ​ហើយ​ ​បុគ្គល​នោះ​ ​ជា​បុគ្គល​ប្រសើរឯក​ ​កំចាត់​បង់​នូវ​ងងឹត​ ​គឺ​អវិជ្ជា​បាន​។​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គួរ​សេពគប់​នូវ​ជា​គរិយ​ធម៌​ ​ភិក្ខុ​អ្នកមាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​បញ្ញា​ ​បាន​ឈាន​ ​ផ្ដាច់បង់​នូវ​សំយោជនៈ​នៃជា​តិ​ ​និង​ជរា​ហើយ​ ​រមែង​បាន​សម្ពោធិញ្ញាណ​ដ៏​ប្រសើ​ក្នុង​លោក​នេះឯង​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636865307549447761
ទៅកាន់ទំព័រ៖