ព្រះត្រៃបិដក ភាគ ៥៣

 [​៤៨​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះ​ ​បើមិនទាន់​លះបង់​ ​នូវ​បាប​សមា​ចា​រៈ​នេះ​ទេ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​អបាយ​ ​កើត​ក្នុង​នរក​មិនខាន​។​ ​បុគ្គល​ ​២​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​ដែល​មិនមែន​ជា​ព្រហ្មចារី​ ​ហើយ​ប្ដេជ្ញា​ខ្លួន​ជា​ព្រហ្មចារី​ ​១​ ​បុគ្គល​ដែល​កំចាត់​បង់​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ដ៏​បរិសុទ្ធ​បរិបូណ៌​ ​ដោយ​អព្រហ្មចរិយ​ធម៌​ ​មិន​មាន​មូល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះឯង​ ​បើ​មិន​លះបង់​នូវ​បាប​សមា​ចា​រៈ​នេះ​ទេ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​អបាយ​ ​កើត​ក្នុង​នរក​មិនខាន​។​ ​
 លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​បុគ្គល​អ្នក​និយាយ​កុហក​ ​និង​បុគ្គល​ដែល​ធ្វើបាប​ ​ហើយ​ពោល​ថា​ខ្ញុំ​មិន​ធ្វើ​ទេ​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​បុគ្គល​ទាំង​ ​២​ ​ពួក​នោះ​ ​ជា​សត្វ​មានកម្ម​លាមក​ ​លះលោក​នេះ​ហើយ​ ​រមែង​មានទោស​ស្មើគ្នា​ក្នុង​បរលោក​។​ ​បុគ្គល​ទាំងឡាយ​ច្រើន​នាក់​ ​មានក​ព័ន្ធព័ទ្ធ​ដោយ​សំពត់​កាសាវៈ​ ​ប៉ុន្តែ​ជា​បុគ្គល​មានធម៌​លាមក​ ​មិន​សង្រួម​ ​បុគ្គល​បាប​ទាំងនោះ​ ​នឹង​ទៅ​កើត​ក្នុង​នរក​ ​ដោយ​កម្ម​ទាំងឡាយ​លាមក​ ​បុគ្គល​បរិភោគ​ដុំដែក​ក្ដៅ​ ​មាន​រងើកភ្លើង​ជា​ឧបមា​ ​ប្រសើរ​ជាង​ ​បុគ្គល​ទ្រុស្ដសីល​ ​មិន​សង្រួម​ ​បរិភោគ​ដុំ​បាយ​របស់​អ្នក​ដែន​ ​មិន​ប្រសើរ​ឡើយ​។​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636865307814532923
ទៅកាន់ទំព័រ៖