ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ពួក​ ​១​ ​រមែង​ស្ទុះ​ទៅ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ចំណែក​បុគ្គល​អ្នកមាន​ចក្ខុ​ ​រមែង​ឃើញ​ ​តើ​ដូចម្ដេច​។​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​នូវ​ខន្ធ​បញ្ចកៈ​ ​ដោយ​សភាវៈ​ពិត​ ​លុះ​ឃើញ​នូវ​ខន្ធ​បញ្ចកៈ​ ​ដោយ​សភាវៈ​ពិតហើយ​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​នូវ​ខន្ធ​បញ្ចកៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​បុគ្គល​មាន​ចក្ខុ​ ​រមែង​ឃើញ​យ៉ាងនេះ​ឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​អរិយសាវ័ក​ណា​ ​ឃើញ​នូវ​ខន្ធ​បញ្ចកៈ​ ​ដោយ​សភាវៈ​ពិត​ផង​ ​នូវ​ការប្រព្រឹត្តិ​កន្លង​ខន្ធ​បញ្ចកៈ​ផង​ ​រមែង​ចុះចិត្តស៊ប់​ ​ក្នុង​ព្រះ​និពា្វន​ ​ដោយ​សភាវៈ​ពិត​ ​ព្រោះ​អស់​តណ្ហា​ក្នុង​ភព​ ​ប្រសិនបើ​អរិយសាវ័ក​នោះ​ ​កំណត់​ដឹង​នូវ​ខន្ធ​បញ្ចកៈ​ ​ប្រាសចាក​តណ្ហា​ ​ក្នុង​ភព​តូច​ភព​ធំ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​សូន្យ​ចាក​ខន្ធ​បញ្ចកៈ​ហើយ​ ​រមែង​មិនបាន​មកកាន់​ភព​ថ្មីទៀត​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១២​។​

​ចប់​ ​ទុតិយវគ្គ​។​

ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636865308462870006
ទៅកាន់ទំព័រ៖