ព្រះត្រៃបិដក ភាគ ៥៣

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​បុរស​ឧត្តម​ ​បាន​ពោល​នូវ​ចក្ខុ​ ​៣​ ​នេះ​ ​គឺ​មំសចក្ខុ​ ​១​ ​ទិព្វចក្ខុ​ ​១​ ​បញ្ញាចក្ខុ​ដ៏​ប្រសើរ​បំផុត​ ​១​ ​ការ​កើតឡើង​នៃ​មំសចក្ខុ​ ​ជា​ឧបាយ​នៃ​ទិព្វចក្ខុ​ ​កាលដែល​ញាណ​ ​គឺ​បញ្ញាចក្ខុ​ដ៏​ឧត្តម​ ​កើតឡើង​ហើយ​ ​បុគ្គល​រមែង​រួច​ស្រឡះ​ចាក​ទុក្ខ​ទាំងពួង​ ​ព្រោះ​បាន​នូវ​ចក្ខុ​នោះ​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី២​។​ ​
 ​[​៦២​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្រ្ទិយ​នេះ​ ​មាន​ ​៣​។​ ​ឥន្រ្ទិយ​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​អនញ្ញ​ត​ញ្ញស្សា​មី​តិ​ន្រ្ទិយ​(​១​)​ ​១​ ​អញ្ញិ​ន្រ្ទិយ​(​២​)​ ​១​ ​អញ្ញាតា​វិ​ន្រ្ទិយ​(​៣​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្រ្ទិយ​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​(​១​)​ ​ឥន្ទ្រិយ​ដែល​កើតឡើង​ ​ដល់​អ្នកប្រតិបត្តិ​ថា​ ​អាត្មាអញ​ ​នឹង​ដឹង​នូវ​ចតុ​ស្ស​ច្ច​ធម៌​ ​ដែល​អាត្មាអញ​មិនទាន់​ដឹង​ ​មិនទាន់​សម្រេច​ក្នុង​សំសារ​វដ្ត​ ​បាន​ដល់​សោតាបត្តិ​មគ្គ​ប្ប​ញ្ញា​។​ ​(​២​)​ ​ឥន្ទ្រិយ​របស់​អរិយបុគ្គល​ ​តាំង​អំពី​សោតាបត្តិផល​ ​ដល់​អរហត្តមគ្គ​។​ ​(​៣​)​ ​ឥន្ទ្រិយ​របស់​ព្រះ​ខីណាស្រព​ ​ដែល​មាន​ញាណ​កិច្ច​សម្រេច​ហើយ​ក្នុង​សច្ចៈ​ទាំង៤​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636865312955186952
ទៅកាន់ទំព័រ៖