ព្រះត្រៃបិដក ភាគ ៥៣

​ញាណ​ជាបឋម​ ​ក្នុង​កិរិយា​អស់​ទៅ​ ​កើតឡើង​ដល់​សេក្ខបុគ្គល​ ​អ្នក​កំពុង​សិក្សា​ ​អ្នក​រលឹក​រឿយ​ៗ​ ​នូវ​ផ្លូវ​ដ៏​ត្រង់​ ​លំដាប់ពីនោះ​មក​ ​អរហត្ត​ ​ក៏​កើតឡើង​ ​លំដាប់​អំពី​អរហត្តផល​នោះ​មក​ ​បច្ចវេក្ខណញ្ញាណ​ ​ក៏​កើតឡើង​ ​ដល់​ព្រះ​ខីណាស្រព​ ​ដែល​ដល់​នូវ​តា​ទិ​លក្ខណៈ​ ​រួច​ស្រឡះ​ហើយ​ ​ព្រោះ​អស់​ទៅ​នៃ​ភវ​សំយោជនៈ​ ​ថា​ ​វិមុត្តិ​របស់​អាត្មាអញ​ ​មិន​កំរើក​ ​បើ​បុគ្គល​ប្រកបដោយ​ឥន្រ្ទិយ​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​ត្រេកអរ​ក្នុង​ព្រះនិព្វាន​ ​ជាទី​ស្ងប់​ ​ឈ្នះ​នូវ​មារ​ ​ព្រមទាំង​វាហនៈ​ហើយ​ ​រមែង​ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៣​។​ ​
 [​៦៣​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​នេះ​ ​មាន​ ​៣​។​ ​កាល​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​អតីតកាល​ ​១​ ​អនាគតកាល​ ​១​ ​បច្ចុប្បន្ន​កាល​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636865313265444697
ទៅកាន់ទំព័រ៖